ការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យនានាមិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅដ្ឋាននិងទីតាំងអាជីវកម្មដែលមានកម្រិតក្រោម១០គីឡូវ៉ាត់ទោះភ្ជាប់ជាមួយបណ្តាញសាធារណៈក៏ដោយ មិនជាប់ការបង់ថ្លៃអគ្គិសនីបម្រុងនោះទេ, ដូចនេះប្រជាពលរដ្ឋជាង ៩៥% ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ។ #កអក #អគគីសនី
Month: July 2024
ក្មេងប្រុស ជនជាតិបរទេសម្នាក់អាយុ ១០ឆ្នាំជាងធ្លាក់ពីលើអគារដឹប្រីឌ(the Bridge) ពីជាន់ទី២២ បណ្ដាលឲ្យស្លាប់
ភ្នំពេញ : នៅ ល្ងាច ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ មានករណីក្មេងប្រុសជនជាតិបរទេសម្នាក់អាយុ ១០ឆ្នាំជាងធ្លាក់ពីលើអគារដឹប្រីឌ(the Bridge) ពីជាន់ទី២២ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតនៅអគារដឹប្រីឌ(the Bridge) ក្នុងសង្កាត់ទន្លេសាបាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សន្តិសុខម្នាក់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយរូបគាត់បានអង្គុយយាមនៅអគារដឹប្រីឌ(the Bridge) ដែរមានកំពស់៤០ជាន់ជាងតែជនរងគ្រោះនៅជាន់ទី២២ដូចសពមួយដង លុះមកដល់ម៉ោងកើតហេតុប្រមាណជា៦ល្ងាច ក៏បានឮសូរសំឡេងលាន់យ៉ាងខ្លាំងពេលនោះដែរពួកគាត់ក៏ដូចជាប្រជាពលរដ្ឋជិតខាងនាំគ្នាភ្ញាក់ផ្អើលរត់ទៅមើលក៏ឃើញក្មេងប្រុសរងគ្រោះបានធ្លាក់ពីលើអគារនេះ ធ្លាក់មកក្រោមបន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញមូលដ្ឋានក៏បានចុះមកដល់រួចចូលពិនិត្យនៅក្នុងជុំវិញទីតាំងកើតហេតុក្នុងអគារខាងលើផងដែរ។ ប្រភពព័ត៌មានបានបញ្ជាក់ថា សមត្ថកិច្ចមិនអាចទាន់បំភ្លឺថា ករណីនេះ ជាករណីអ្វីនៅឡើយនោះទេសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ ៕
ករណីប្លន់ប្រដាប់អាវុធចំនួន១៥នាក់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ បានបកស្បែកមុខហើយ
ភ្នំពេញ៖ ជនសង្ស័យចំនួន ១៥នាក់ ត្រូវបាននគរបាលរាជធានីភ្នំពេញ ធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខជាសាធារណៈ ពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធ កាច់ករម៉ូតូ ប្រដាប់អាវុធ និងករណីទម្លាក់យោងយកទ្រព្យសម្បត្តិពលរដ្ឋ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំដោយ លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក អេង សោភា បានឱ្យដឹងថា ជនសង្ស័យទាំង ១៥នាក់ ពាក់ព័ន្ធនឹង ៣ករណី ត្រូវបានសមត្ថកិច្ចជំនាញ សហការជាមួយនគរបាលតាមបណ្តាខណ្ឌពាក់ព័ន្ធ បានបើកប្រតិបត្តិការ ៤៨ម៉ោង ដើម្បីឈានដល់ការបង្ក្រាបបានជាបន្តបន្ទាប់ ដោយករណីបទល្មើសធំជាងគេ ក្នុងចំណោម ៣ករណីនេះ គឺក្រុមជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ នៅភោជនីយ៍ដ្ឋានមួយកន្លែងយីហោ «ខ្យល់ទន្លេ» ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាទាបភ្លឺថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា កម្លាំងនគរបាល តែងបើកការចុះបង្ក្រាបជានិច្ច នូវរាល់ពេលមានសកម្មភាពបទល្មើសកើតមានឡើងក្នុងរាជធានីភ្នំពេញ ពិសេស បទល្មើសលួច ឆក់ ប្លន់ ប្រដាប់ដោយអាវុធ ដែលជាបទល្មើសបង្កភាពភ័យខ្លាច និងបង្កអសន្តិសុខក្នុងសង្គមជាតិ។ […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ ប្រតិបត្តិការចុះឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារទូទាំងប្រទេស បានរកឃើញសម្ភារៈមិនគប្បីមួយចំនួន
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ថ្មីៗនេះ ក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារៈមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជា ៖ អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត។ ការបញ្ជាក់នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ប៉ែន កុសល្យ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិតបានបន្តថា ការចុះឆែកឆែរតាមបន្ទប់ឃុំឃាំងក្នុងពន្ធនាគារនេះ មានគោលដៅពង្រឹងសន្តិសុខពន្ធនាគារ ស្របតាមគោលការណ៍ ច្បាប់ជាតិ និងអន្តរជាតិ ដោយមិនមែនជាការបំពានសិទ្ធិអ្នកជាប់ឃុំដូចការលើកឡើងរបស់សង្គមស៊ីវិលមួយចំនួននោះឡើយ ៕
សង្ស័យម្ចាស់ស្រវឹង! រថយន្តលោកផ្កាយ៣ ប៉ូលីស បើកបុក ហើយកិនថែម ម៉ូតូឈប់ស្តុប បណ្តាលអោយរងរបូស
ភ្នំពេញ ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី យប់ ថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បុរសម្នាក់ជាមន្ត្រីនគរបាល ដោយមានអាវពាក់ពីលើឡាន ឃើញ«ផ្កាយ៣» បានបេីករថយន្ដ LAND CRUISER ពាក់ស្លាកលេខ ភ្នំពេញ 2BF- 1073 បុកពី ក្រោយម៉ូតូ HONDA Dream ពាក់ស្លាកលេខ ភ្នំពេញ 1GU- 0784 រួចកិនបណ្ដាល ឲ្យរងការខូចខាត និងម្ចាស់ម៉ូតូរបួសខណៈ ជនរងគ្រោះឈប់រង់ចាំស្តុប។ ក្រោយពេលកេីតហេតុភាគីខាងរថយន្ដបានសងសំណងទៅខាងម៉ូតូ ដេីម្បីបញ្ចប់រឿង ចំពោះករណីស្រវឹង ឬ មិនស្រវឹង សមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយ ៕
ម្តេចតេជោ ហ៊ុន សែន ៖ កូនខ្មែរ ! លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ៥ថ្ងៃមុនបានបង្ហោះលើផេកផ្លូវការ ពីការពន្យល់របស់ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp ! ដើម្បីឱ្យខ្មែរខួរក្បាលបរទេស ឬក្រុមប្រឆាំងបម្រើនយោបាយឱ្យបរទេស បានយល់ច្បាស់ថា កូនខ្មែរអាចធ្វើបាន មិនចាញ់បរទេសឡើយ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សូមអានការបកស្រាយរបស់លោកលឹម ជាវុត្ថាឆ្លើយតបទៅក្រុមប្រឆាំងនៅក្រៅប្រទេស៣នាក់ ដែលជជែកគ្នានិយាយបែបឆ្កួតឡប់ៗអំពីកម្មវិធីផ្ញើសារ CoolApp ! ១៖ ការនិយាយរបស់អ្នកទាំង៣ គឺមិនបានសិក្សាស្វែងយល់ និងមិនយល់អ្វីទាំងអស់ពីក្រុមហ៊ុន CoolApp បែរជានាំគ្នាមកនិយាយបែបញុះញង់ ! កម្មវិធី CoolApp គឺផលិតឡើងដោយក្រុមហ៊ុនឯកជនឈ្មោះ CoolApp Co., Ltd មិនមែនដូចអ្នកថា CoolApp ផលិតឡើងដោយក្រសួងទូរគមនាគមន៍ និងប្រៃសណីយ៍នោះទេ ! ២៖ អ្នកទាំង៣នាក់ សូមមេត្តាចូលទៅមើលក្នុង App […]
ស្អែកនេះ! លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គ និងចែកវិញ្ញាបនបត្រ ដល់សិក្ខាកាម កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា នៅវត្តភ្នៀតសិម្ពលី
(ភ្នំពេញ)៖ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គ និងចែកវិញ្ញាបនបត្រ ដល់សិក្ខាកាម កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន៦៣០អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នៅវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ព្រឹកស្អែកនេះ។ កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំរៀបចំដោយ ព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ៕
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ៕
ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំអភិបាលខេត្តកំពង់ស្ពឺថ្មី ឲ្យយកចិត្តទុកដាក់លើកកិច្ចទប់ស្កាត់ និងបង្ក្រាបបទល្មើស
(កំពង់ស្ពឺ)៖ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកំពង់ស្ពឺ ដោយលោក ជាម ច័ន្ទសោភ័ណ ជំនួសលោក វ៉ី សំណាង ត្រូវទៅកាន់មុខតំណែងជា អភិបាលខេត្តតាកែវ ។ ក្នុងឱកាសនោះមានវត្តមានចូលរួម អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុកទាំង៩ ព្រមទាំងមន្ត្រីរាជការជាច្រើន បានចូលរួម។ អភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ២ចំណុចដែលចាប់អារម្មណ៍ខ្លាំងបំផុតក្នុងខេត្តកំពង់ស្ពឺកន្លងមក គឺហាមដាច់ខាតផ្សព្វផ្សាយលើប៉ាណូទីសាធារណៈចំពោះគ្រឿងស្រវ៉ឹង នេះហើយដែលជាគោលបំណងកាត់បន្ថយ គ្រោះថ្នាក់ចារចរណ៍ ដែលសម្លាប់ពលរដ្ឋស្លូតត្រង់រាល់ថ្ងៃ និងមួយទៀតគឺការទាក់ទាញអ្នកវិនិយោគរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានសក្តានុពលខ្លាំងផ្នែករោងចក្រ ដែលខេត្តកំពង់ស្ពឺមានអ្នកវិនិយោគចាប់ពីចំនួន ៥លានដុល្លារឡើង ជាខេត្តជាប់លេខ១។ កក្តានេះជំរុញឲ្យមានកំណើនសេដ្ឋកិច្ចតាមជនបទ ដោយសារតែពលរដ្ឋមានការងារធ្វើ។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រូវបន្តការងារបង្ក្រាបការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការចាប់ជំរិតមនុស្ស ដែលប្រើរូបភាពអាសអាភាស ។ល។ ជាងនេះអង្គភាពពាក់ព័ន្ធត្រូវត្រួតពិនិត្យ និងឈានទៅបង្ក្រាប ឲ្យបានការជួញដូរមនុស្ស និងបទល្មើសផ្សេងដែលកើតឡើង។ ដូចគ្នាចំពោះពាក់ព័ន្ធការជួញដូរអាវុធជាតិផ្ទុះ […]
ក្រុមហ៊ុនលក់គ្រឿងបន្លាស់រថយន្តប្ដឹងអតីតបុគ្គលិកម្នាក់ទៅកាន់តុលាការពីបទ:រំលោភលើទំនុកចិត្តពិសេស ដោយអភិបាល
(ភ្នំពេញ)៖ ជនត្រូវចោទឈ្មោះ យ៉ាត រតនា ភេទប្រុស មានអាសយដ្ឋានស្ថិតនៅភូមិស្វាយពក ឃុំព្រះស្រែ ក្រុងឧដុង្គ ខេត្តកំពង់ស្ពឺ អតីតបុគ្គលិកផ្នែកលក់ត្រូវបានក្រុមហ៊ុនលក់គ្រឿងបន្លាស់រថយន្ដដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញពីបទៈរំលោភលើទំនុកចិត្តពិសេស ដោយអភិបាល ក្រោយពីបានកិបកេងដកហូតលុយក្រុមហ៊ុនអស់ប្រមាណជិត២ម៉ឺនដុល្លារ ដែលបានប្រព្រឹត្តិនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ ក្រោយពីទទួលបានបណ្ដឹងរបស់ក្រុមហ៊ុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខៈ៤២៧៦ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ទៅចៅក្រមស៊ើបដោយចោទប្រកាន់ជាផ្លូវការលើឈ្មោះ យ៉ាត រតនា ភេទប្រុស មានអាសយដ្ឋានស្ថិតនៅភូមិស្វាយពក ឃុំព្រះស្រែ ក្រុងឧដុង្គ ខេត្តកំពង់ស្ពឺ អតីតបុគ្គលិកផ្នែកលក់ឲ្យក្រុមហ៊ុនលក់គ្រឿងបន្លាស់រថយន្ដពីបទៈរំលោភលើទំនុកពិសេស ដោយអភិបាល ប្រព្រឹត្តិនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ។ បច្ចុប្បន្នសំណុំរឿងនេះកំពុងដំណើរការនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញ ជាក់ស្តែងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ លោក រ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាបង្គាប់ឲ្យចូលខ្លួនលើឈ្មោះ យ៉ាត រតនា ភេទប្រុស មានអាសយដ្ឋានស្ថិតនៅភូមិស្វាយពក ឃុំព្រះស្រែ ក្រុងឧដុង្គ ខេត្តកំពង់ស្ពឺ ឲ្យចូលឆ្លើយដំណើររឿង ដែលពាក់ព័ន្ធនឹងរឿងព្រហ្មទណ្ឌខាងលើ កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ។ ទោះបីយ៉ាងណាជនត្រូវចោទខាងលើ […]