ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

កុមារី សរពេជ្ញ ម៉ានីកា មានសន្ទុះប្រជាប្រិយភាព និង ទីផ្សារខ្លាំងលើវិស័យសិល្បៈ ភាពយន្តខ្នាតធំ ថែមទាំងបង្ហាញសកម្មភាពហាត់រៀនប្រដាល់គុនខ្មែរ

  ភ្នំពេញ ៖ ជាក់ស្តែងទើបធំពេញរូបពេញរាងបន្តិច! កុមារី ម៉ានីកា បង្ហាញសកម្មភាពហាត់រៀនប្រដាល់គុនខ្មែរយ៉ាងរឹងមាំ ធ្វើឱ្យប្រដាល់គុនខ្មែរ កាន់តែល្បីរន្ទឺលើសកលលោក ។ មិនសរសើរមិនបាន ! និយាយពីកុមារី សរពេជ្ញ ម៉ានីកា មានសន្ទុះប្រជាប្រិយភាព និង ទីផ្សារខ្លាំងលើវិស័យសិល្បៈ ភាពយន្តខ្នាតធំ ថែមទាំងបង្ហាញសកម្មភាពហាត់រៀនប្រដាល់គុនខ្មែរយ៉ាងរឹងមាំ ។ ជាក់ស្តែងទើបធំពេញរូបពេញរាងបន្តិច! កុមារី ម៉ានីកា បង្ហាញសកម្មភាពហាត់រៀនប្រដាល់គុនខ្មែរយ៉ាងរឹងមាំ ធ្វើឱ្យប្រដាល់គុនខ្មែរ កាន់តែល្បីរន្ទឺលើសកលលោក ៕

ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

តារាសម្តែងជួរមុខលំដាប់ប្រទេស ស៊ីន យូប៊ីន នៅតែប្ដេជ្ញាបន្តរក្សាជំហរផ្សព្វផ្សាយពីសិល្បៈវប្បធម៌របស់កម្ពុជា ទៅកាន់ពិភពលោកឲ្យកាន់តែខ្លាំង ក្នុងឆ្នាំ២០២៥

  (ភ្នំពេញ)៖ តារាសម្ដែងស្រីជួរមុខ និងមានរហ័សនាមថា «Queen of BA» ស្រីស្អាត ស៊ី យូប៊ីន ត្រូវបានមហាជន និងអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា កត់សម្គាល់ឃើញថា នាងគឺជាអ្នកសិល្បៈដ៏ល្បី និងមានឥទ្ធិពលម្នាក់ដែលមានទស្សនៈ និងចក្ខុវិស័យវែងឆ្ងាយក្នុងការប្ដេជ្ញាប្រម៉ូតផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរ តាមរយៈការបង្ហាញខ្លួនដោយផ្ទាល់ និងដោយប្រយោលទៅកាន់ពិភពលោក ដូចជាការតុបតែងសម្លៀកបំពាក់ គ្រឿងលម្អ និងការដេគ័រផ្សេងៗជាដើម។ តារាសម្ដែង ស៊ីន យូប៊ីន តែងតែធ្វើឲ្យបេះដូងប្រជាជនកម្ពុជារំភើប និងមានមោទនភាពខ្លាំង តាមរយៈការបង្ហាញវត្តមានក្នុងកម្មវិធីលំដាប់អន្តរជាតិ ជាមួយការរំលេចទម្រង់សិល្បៈបុរាណ អត្តសញ្ញាណជាតិលើឈុតសម្លៀកបំពាក់ និងគ្រឿងអលង្ការលម្អលើរូបរាងកាយជាដើម ដែលសុទ្ធសឹងបង្ហាញពីភាពអស្ចារ្យរបស់ខ្មែរទៅកាន់ពិភពលោក។ សម្រាប់ឆ្នាំថ្មី២០២៥នេះ ស្រីស្អាត ស៊ីន យូប៊ីន បានប្រកាសពីគម្រោងការងារធំៗជាច្រើនទាំងនៅក្នុង និងក្រៅប្រទេស ដែលអាចឱ្យនាងបានបញ្ជ្រាបឥទ្ធិពលសិល្បៈវប្បធម៌ខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិកាន់តែខ្លាំងឡើងបន្ថែមទៀត ៕

ព័ត៌មានសិល្បះនិងកីឡា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទះ “តេជោលីគ” រដូវកាលទី២ ឆ្នាំ២០២៤-២០២៥

  នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកការប្រកួតកីឡាបាល់ទះ “តេជោលីគ” (Techo Volleyball Cambodia League) រដូវកាលទី២ ឆ្នាំ២០២៤-២០២៥ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅវិមាន នៃពហុកីឡដ្ឋានជាតិ(ស្តាតអូឡាំពិក) រាជធានីភ្នំពេញ ៕

ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌”

  នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌” អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

ព័ត៌មានសិល្បះនិងកីឡា

លោកគ្រូ ឃួន ឡាប៊ូរ៉ាវី សូមទោសដែលមិនអាចយកពានជូនជាតិ

  លោក ឃួន ឡាប៊ូរ៉ាវី គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា សូមទោសដែលមិនអាចយកពានរង្វាន់ ASEAN Women’s Cup ឆ្នាំ២០២៤ មកស្រុកកំណើតបាន ប៉ុន្តែលោកសប្បាយចិត្តនូវទម្រង់លេងរបស់ក្រុមបាល់ទាត់នារីកម្ពុជា។ លោកបាននិយាយថា «សូមទោសដែលខ្ញុំអាចយកពានរង្វាន់ទៅស្រុកកំណើតបាន ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តសម្រាប់ការលេងរបស់ក្រុមកីឡាការិនីនៅក្នុងព្រឹត្តិការណ៍នេះ។ យើងបានកែប្រែចិត្តគំនិតដែលយើងអាចលេងបាល់ទាត់នៅក្នុងសម័យទំនើប»។ ក្រុមនារីកម្ពុជាបានចាញ់ ក្រុមនារីឥណ្ឌូណេស៊ី ដោយលទ្ធផល ១-៣ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ ASEAN Women’s Cup យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសឡាវ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២។ យ៉ាងណា នេះជាកំណត់ត្រាថ្មីដំបូងមិនធ្លាប់មានក្នុងវិស័យបាល់ទាត់កម្ពុជាដែលឈានដល់វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់អន្តរជាតិ។ ជាពិសេសក្រុមបាល់ទាត់នារីកម្ពុជារំកិលខ្លួនពីកម្រិតទី២ឡើងទៅកម្រិតទី១ ពានរង្វាន់ ASEAN Women’s Championship ឆ្នាំ២០២៥ ដែលប្រជុំដោយក្រុមខ្លាំងគឺ ថៃ វៀតណាម ហ្វីលីពីន និងមីយ៉ាន់ម៉ា។ សម្រាប់ព្រឹត្តិការណ៍ ASEAN Women’s Cup នេះ ក្រុមនារីកម្ពុជាបានឈ្នះ២ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត ដោយស៊ុតចូលដៃគូ៦គ្រាប់ និងត្រូវបានដៃគូស៊ុតចូល៣គ្រាប់។ កីឡាការិនីកម្ពុជា ពឿន គន្ធា […]

ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

ពិធីបិទការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៤

  នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៤ ដែលរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នៅកីឡដ្ឋានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ៕

ព័ត៌មានសិល្បះនិងកីឡា

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បើកភ្លើងខៀវ ចំពោះសំណើស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc

  ភ្នំពេញ)៖ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង នៃព្រះរាជាណាចក្រកម្ពុជា បានបើកភ្លើងខៀវ ចំពោះសំណើរបស់ស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc បន្ទាប់ពីកីឡាករជើងខ្លាំងរូបនេះ ស្នើចង់ជួប និងចាប់ដៃឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ពេលរូបគេមកប្រកួតក្រោមទម្រង់ប្រដាល់គុនខ្មែរ ជាមួយកីឡាករកម្ពុជានាចុងឆ្នាំ២០២៣ នេះ។ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានឆ្លើយតបតាមរយៈបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី១៥ ខែសីហានេះថា «សួស្ដីលោក Dave Leduc! សូមអរគុណលោកចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូនពរលោកទទួលបានជោគជ័យ។ រង់ចាំជួបគ្នានៅប្រទេសកម្ពុជា នាចុងឆ្នាំនេះពេលដែលលោកមកកាន់ប្រទេសកម្ពុជា»។ គួរដឹងថា កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ Dave Leduc បានបង្ហោះសំណេរជាសាភាខ្មែរ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «ខ្ញុំសូមអបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា។ នៅចុងឆ្នាំនេះ ខ្ញុំមកលេងប្រទេសកម្ពុជាដ៏ស្រស់ស្អាត ហើយត្រូវទៅប្រកួតក្រោមគុនខ្មែរ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៅពេលដែលខ្ញុំមកដល់កម្ពុជា»។ កីឡាករកូនកាត់មីយ៉ាន់ម៉ា-កាណាដាដដែលបន្ថែមថា «ខ្ញុំមានអ្នកតាមដានរាប់លាននាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនចំនួន ៥៤លាននាក់ ប្រទេសកម្ពុជាមាន ១៦លាននាក់ ហើយប្រទេសទាំងពីរ នឹងលើកទឹកចិត្តពួកយើង ដើម្បីអបអរសាទរមិត្តភាពដ៏អស្ចារ្យ […]

ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

ការប្រកួតកីឡាបាល់បោះជិះរទេះជនពិការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្ដើមការប្រកួតជាផ្លូវការហើយ

  (ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នំា២០២៣នេះ ការប្រកួតកីឡាបាល់បោះជិះរទេះជនពិការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្ដើមការប្រកួតជាផ្លូវការហើយ សម្រាប់វិញ្ញាសា ៣នាក់ ទល់ ៣នាក់ ខណៈក្រុមបាល់បោះជិះរទេះបុរស-នារីកម្ពុជា មិនទទួលបានជ័យជម្នះក្នុងការប្រកួតដំបូងដូចគ្នា។ សម្រាប់ការប្រកួតដំបូងរបស់ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា គឺបានចាញ់ក្រុមថៃ ដោយលទ្ធផល ១០-៧ពិន្ទុ គ្រាដែលក្រុមបាល់បោះជិះរទេះបុរសកម្ពុជា បានចាញ់ក្រុមថៃដូចគ្នា ក្នុងលទ្ធផល ១៥-៨ពិន្ទុ។ យ៉ាងណាក្ដីក្រុមកម្ពុជា នៅសល់ការប្រកួតបន្ដទៀត ដើម្បីស្វែងរកពិន្ទុ និងឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ពិសេសក្រុមនារី ដែលត្រូវការពារមេដាយមាសតែម្ដង។ សូមបញ្ជាក់ថា សម្រាប់កីឡាបាល់បោះជិះរទេះនេះ មាន ២វិញ្ញាសាធំៗ គឺវិញ្ញាសាបុរស-នារី ៣នាក់ ទល់ ៣នាក់បុរស-នារី និងវិញ្ញាសាបុរស-នារី ៥នាក់ ទល់ ៥នាក់។ វិញ្ញាសាទាំងនេះដែរ សម្រាប់ផ្នែកបុរស គឺមានបេក្ខភាព ៥ក្រុមប្រទេសចូលរួម រួមមានថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា។ រីឯនារីវិញ មានបេក្ខភាព ៤ប្រទេសចូលរួម គឺមានថៃ […]