ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ

  ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ បានអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ ។ យោងតាមរបាយការណ៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប គឺជាប្រភេទស្ពានបេតុងខ្សែកាបតភ្ជាប់ តំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វា មកកាន់ផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វ ផ្លូវលេខ៣៦ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ស្ពាននេះ ត្រូវបានបើកការដ្ឋាន សាងសង់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ។ ការស្ថាបនាស្ពាននេះ បានប្រើរយៈពេលសាងសង់ជាង ៦៨ ខែ ដោយចំណាយថវិកាអស់ ចំនួន ៣៥ លានដុល្លារអាមេរិក ដែលជាកញ្ចប់ថវិកា បានមក ពីមូលនិធិតំបន់អភិវឌ្ឍន៍ជ្រោយចង្វា របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ ស្ពាននេះ មានប្រវែង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ បើករថយន្តមួយគ្រឿង ស្ថានភាពស្រវឹង បុករះចូលផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឱ្យខូចខាតរថយន្តចំនួន៣គ្រឿង និងសំយាបផ្ទះទាំងស្រុង

  ខេត្តសៀមរាប ៖ កាលពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចសាលាបង្រៀនបើកបរសុវត្ថិភាព តាមបណ្តោយផ្លូវហ៊ុន សែន សន្តិភាព ក្រវ៉ាត់ ក្រុង ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ មុនពេលកើតហេតុ ខណៈគាត់កំពុងលក់ដូរយកទឹកសុទ្ធ និង ស្រាបៀរឱ្យអ្នកទិញ ស្រាប់តែឃើញរថយន្តឡិចស៊ីសមួយគ្រឿង ពណ៌ស បើកបរក្នុងល្បឿនលឿនពីត្បូងទៅជើង ពេលនោះក៏រ៉េចង្កូតចូលទៅខាងឆ្វេងដៃ បុ.កសរសេរសំយាបផ្ទះប្រជាពលរដ្ឋបាក់ខ្ទេចខ្ទី ហើយទៅបុ.ករថយន្តកាមរី ពណ៌ខ្មៅ កំពុងចតទុក នៅមុខផ្ទះ បែរក្បាលទៅលិច ។ ពេលនោះស្រាប់តែបុកផាំង វិលឡានបែរក្បាលមកត្បូងវិញ រួចបុ.ក រានទេវតាបាក់ជា២កំណាត់ ជើងនៅក្រោម ក្បាលនៅលើឡានកាមរី រួចបុ.កបន្តទៅរថយន្តហ្វតរ៉ាប់ទ័រ តម្លៃជាង៨ម៉ឺនដុល្លារ ហើយរថយន្តហ្វតរ៉ាប់ទ័រនោះ រុញបុកខ្ទេចមួយចំហៀងខាងឆ្វេង រថយន្ត ឡិចស៊ីស៣០០ ពណ៌ខ្មៅ ដែលចតទុក នៅមុខផ្ទះលក់ចំណីសត្វគ្រប់ប្រភេទ។ រថយន្តបង្កម៉ាក ឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ផ្លាកលេខ សៀមរាប 2B-5491 […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រាប់អ្នកតែង បទចម្រៀងថា កុំឲ្យដូចពាក្យថា អ្នកចម្រៀងនៅរស់ តែបទចម្រៀងស្លាប់មុន

  ភ្នំពេញ៖ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សុំឱ្យអ្នកនិពន្ធបទចម្រៀង ធ្វើការកែតម្រូវ ពាក់ព័ន្ធនឹងបទចម្រៀងអបអរ សាទរ ពិធីសម្ពោធអគារពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ដែលការតែងនេះ ខុសខ្លឹមសារ ព្រោះសម្ពោធទាក់ទងនឹងវត្ត បែរជាចេញជាកន្លែងផ្សេងទៅវិញ ។ សម្តេចតេជោ គឺថ្លែងក្នុងពិធីអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា តម្លៃជិត ២ លានដុល្លារ ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្តេចតេជោ បានមានប្រសាសន៍ថា “សុំឱ្យអ្នកនិពន្ធចម្រៀង ធ្វើការកែតម្រូវពាក់ព័ន្ធ នឹងបទចម្រៀងនេះ គឺជាចម្រៀងដែលទាក់ទងជាមួយវត្ត នៅពុទ្ធកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា បែរជាចម្រៀងនេះ ទៅច្រៀងអបអរសាទរកន្លែងផ្សេង”។ សម្តេច បានបន្តថា សុំអ្នកនិពន្ធទាំងនោះ បើបានជានិពន្ធហើយ និពន្ធឱ្យត្រូវទៅ ព្រោះមួយថ្ងៃ មិនដឹងចេញបានប៉ុន្មានបទទេ ច្រើនណាស់ ព្រោះអ្នកនិពន្ធនេះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមយុវជនជាច្រើននាក់ នាំគ្នាបង្ហោះម៉ូតូតាមផ្លូវ សមត្ថកិច្ចឃើញក៏ជិះប្រដេញតាម ឃាត់បានម៉ូតូចំនួន៥គ្រឿង និងមនុស្សចំនួន១១នាក់

  ភ្នំពេញ ៖ កាលពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ នៅចំណុចស្តុប៦០ម៉ែត្រ តាមមហាវិថីផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋានខណ្ឌមានជ័យ ចេញអន្តរាគម៍ប្រដេញតាមឃាត់បានជាបន្តបន្ទាប់នៅចំណុចនេះ នៅម្ដុំស្តុប៦០ម៉ែត្រ ហើយកម្លាំងក៏ ស្ទាក់ឃាត់បានម៉ូតូចំនួន៥គ្រឿង និងមនុស្សចំនួន១១នាក់ រួចធ្វើការត្រួតពិនិត្យឆែកឆេរខ្លួនប្រាណ តែរកមិនឃើញមានអ្វីពាក់ព័ន្ធបទល្មើសឡើយ ក៏នាំមកកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ។ ក្រុមយុវជននេះ ពួកគេខ្លះមានអាយុត្រឹមតែ១៣ ឬ១៤ឆ្នាំ និងអាយុ១៧ឆ្នាំតែប៉ុណ្ណោះ ធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំព្រឹកឡើងធ្វើការសាកសួរបន្ត តើមានពាក់ព័ន្ធបទល្មើសអ្វីដែលគួរឲ្យកត់សម្គាល់ ឬក៏មិនពាក់ព័ន្ធ? ។ ប៉ុន្តែបើសិនមិនពាក់ព័ន្ធបទល្មើសអ្វីទេ សមត្ថកិច្ចនឹងអប់រំណែនាំ ព្រមទាំងពិន័យឱ្យដោះកង់មុខរត់ជាច្រើនជុំ ហើយឱ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាយកទៅផ្ទះវិញ ដើម្បីកុំឲ្យចេះតែធ្វើអំពើដែលមិនគប្បីបង្ហោះម៉ូតូតាមដងផ្លូវដូច្នេះបន្តទៅទៀត៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា

  នៅព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ សម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្ត ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវ បាន សាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក។ ថវិកា សាងសង់អគារសិក្សាថ្មីនេះ ទទួលបានការ ឧបត្ថម្ភ ពី សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រម ទាំង សប្បុរសជននានា។ សម្តេចតេជោ ហ៊ុន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្ត្រីម្នាក់ ជិះម៉ូតូបំណង់ទៅលេងផ្ទះមិត្តភក្តិ ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ទូរស័ព្ទ បានសម្រេច

  ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចក្បែរសាលាបឋមសិក្សាភ្នំពេញថ្មី តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្គូភី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1JW-1089 ទើបតែជិះចេញពីកន្លែងធ្វើការបំណង់ជិះទៅលេងមិត្តភក្តិ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ នាងក៏បានដកទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone13 pro មកលើផែនទីដែលមិត្តភក្តិផ្ញើមកឲ្យមើល ខណៈពេលនោះក៏ស្រាប់តែមានជនសង្ស័យមួយក្រុម ជិះម៉ូតូ5ទៅ6គ្រឿងមិនចាំម៉ាក បានជិះមកពីក្រោយគាត់ ហើយក៏មានជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីមមិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនរងគ្រោះបានសម្រេច រួចក៏បាននាំគ្នាជិះគេចខ្លួន ពេលនោះគាត់ក៏ព្យាយាមជិះម៉ូតូដេញតាមពីក្រោយ តែតាមមិនទាន់ ហើយជនសង្ស័យក៏បានជិះគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។ សមត្ថកិច្ចក៏បាននាំជនរងគ្រោះទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលភ្នំពេញថ្មីធ្វើការដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មូលនិធិគន្ធបុប្ផាកម្ពុជារៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា

  ភ្នំពេញ : ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា មូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈបណ្តាញផ្សព្វផ្សាយនានារួមមានទំព័រហ្វេសប៊ុក និងឆាណែលតេលេក្រាម ផ្លូវការរបស់មូលនិធិគន្ធបុប្ផាកម្ពុជា, ធនាគារដៃគូរ, និងក្រុមហ៊ុនដៃគួរសហការ ក៏ដូចជាតាមរយៈសារព័ត៌មានជា ច្រើនផងដែរ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា ផ្សព្វផ្សាយនាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា គឺជាយុទ្ធនាការប្រចាំឆ្នាំ ដែល ត្រូវបាន រៀបចំឡើងក្នុងគោលបំណងកៀរគរការបរិច្ចាគ ទោះតិចក្តី ច្រើនក្តី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្ដល់ក្ដីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា ហើយយុទ្ធនាការនេះ ត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានថវិកាបរិច្ចាគជាង ៣០ម៉ឺនដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២៣ នេះ មូលនិធិគន្ធបុប្ផាកម្ពុជា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ព្រះមហាក្សត្រ យាងដល់រដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា ប្រកបដោយព្រះរាជសុវត្ថិភាពហើយ

  (ភ្នំពេញ)៖ នា ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងព្រះរាជដំណើរដល់រដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា ប្រកបដោយព្រះរាជសុវត្ថិភាព ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ សម្រាប់រយៈពេល៣ថ្ងៃ។ ព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ច របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅប្រទេសឥណ្ឌារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣ តបតាមការរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។ ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ នៅប្រទេសឥណ្ឌានាពេលនេះ ចំពេលដែលប្រទេសទាំងពីរ កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ បើតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ក្នុងកំឡុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នឹងត្រូវលើកយកមកពិភាក្សា។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន

  ភ្នំពេញៈ នៅរសៀលថ្ងៃ ទី ២៩ខែឧសភាឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអ ញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ពីគេហដ្ឋានសម្តេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ ។ ខ្លឹមសារនៃជំនួបនេះក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនឹងចេញសេចក្តី ថ្លែងការនៅល្ងាចថ្ងៃនេះ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រដ្ឋមន្ត្រីបរិស្ថាន៖ គម្រោងប្រព័ន្ធ FMIS គឺធ្វើការកែលម្អនូវការទទួលព័ត៌មានហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មលើវិស័យហិរញ្ញវត្ថុសាធារណៈ

(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា គម្រោងប្រព័ន្ធ FMIS គឺធ្វើការកែលម្អនូវការទទួលព័ត៌មានហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មលើវិស័យហិរញ្ញវត្ថុសាធារណៈ ដែលនេះជាគម្រោងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលមានទិសដៅផ្លាស់ប្តូរនូវនីតិវិធីអនុវត្តហិរញ្ញវត្ថុពីការប្រើប្រាស់ដោយដៃជាទូទៅឬដោយផ្នែកខ្លះបានដំណើរការជាលក្ខណៈប្រព័ន្ធតូចៗ ឱ្យទៅជាប្រព័ន្ធអេឡិចត្រូនិក (ដំណើរការជាប្រព័ន្ធកុំព្យូទ័រ)។ ការថ្លែងបែបនេះ របស់លោករដ្ឋមន្ត្រីបរិស្ថានបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ» នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។ លោក ពុទ្ធ សូរិទ្ធី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងបរិស្ថាន បានឱ្យដឹងថា ចំពោះការអនុវត្ត និងប្រតិបត្តិការគ្រប់គ្រងហិរញ្ញវត្ថុតាមប្រព័ន្ធព័ត៌មានវិទ្យា FMIS ទាំងស្រុងនេះ ក្រសួងបរិស្ថានត្រូវបានទទួលស្គាល់ និងលើកទឹកចិត្ត ថាជាស្ថាប័នគំរូ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបានផ្តល់ជាមេរៀន និងបទពិសោធន៍ល្អៗ ដើម្បីឱ្យក្រសួង-ស្ថាប័ន ដែលមិនទាន់បានចូលជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញយកមកអនុវត្តឱ្យកាន់តែប្រសើរឡើង និងពេញលេញទាំងស្រុង។ លោក សាយ សំអាល់ បានបន្ថែមថា គោលដៅចម្បងរបស់ការអនុវត្តគម្រោងប្រព័ន្ធ FMIS គឺដើម្បីគាំទ្រ ជំរុញ និង ពន្លឿនសកម្មភាពទូទៅរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) នៅគ្រប់ដំណាក់កាលដោយបង្កើននូវគណនេយ្យភាព […]