ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ ដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលានៅតាមសាលាដំបូងរាជធានី ខេត្ត ចំនួន ៨

  ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានចេញប្រកាសស្តីពី ការដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលានៅតាមសាលាដំបូងរាជធានី ខេត្ត ចំនួន ៨ ដែលក្នុងនោះមាន៖ រាជធានីភ្នំពេញ កណ្ដាល សៀមរាប បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ កំពង់ចាម និងកំពង់ស្ពឺ៕

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន២

  ១-សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ២-សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី៤ មេសា ២០២៥

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ ការតម្លើងពន្ធ បើនៅមានឱកាសចរចា នោះគ្មានអ្វីដែលមិនអាចសម្របសម្រួល ដោះស្រាយបាននោះទេ

  ១- លោក JD Vance អនុប្រធានាធិបតីអាមេរិក លើកឡើងនៅមុននេះបន្តិចថា «វិធានការតម្លើងពន្ធ គឺជាគោលនយោបាយថ្មី ដើម្បីកែលម្អបញ្ហាពាណិជ្ជកម្មរបស់អាមេរិក ដែលបរាជ័យរយៈពេល៤០ឆ្នាំចុងក្រោយនេះ គឺរោងចក្រអាមេរិកនិងការងារ បានចេញទៅក្រៅប្រទេស [អាមេរិកកន្លងមក]។ ដូច្នេះ ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ អាមេរិកត្រូវខិតខំទាញអាជីវកម្មនិងការងារ ចូលមកក្នុងអាមេរិកវិញ»។ ២- ដូច្នេះ ការដាក់ចេញវិធានការតម្លើងពន្ធរបស់អាមេរិក ចំពោះបណ្តាប្រទេសនានា រួមទាំងកម្ពុជាផង គឺជាការប្រឹងប្រែងរបស់អាមេរិកក្នុងពង្រឹងកម្លាំងសេដ្ឋកិច្ច និងរក្សាលំនឹងជញ្ជីងពាណិជ្ជកម្ម ពោលមិនមែនជាទំនាស់មនោគមន៍វិជ្ជានយោបាយនោះទេ។ គ្មានអ្វីដែលមិនអាចដោះស្រាយបាននោះទេ ហើយការប្រឈមនេះអន្តរកាលប៉ុណ្ណោះ។ យើងនៅមានឱកាស ក្នុងការចរចាគ្នាដើម្បីរក្សាផលប្រយោជន៍ទាំងសង្ខាង។ ៣- កម្ពុជាយើងធ្លាប់ឆ្លងកាត់ការលំបាក តែយើងមិនខ្វះគំនិត ភាពអត់ធ្មត់ និងការតស៊ូ នោះទេ។ ដូច្នេះ យើងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមទាំងឥស្សរជនថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់កម្ពុជាយើង គឺមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចរចារដោះស្រាយតាម «នយោបាយឈ្នះ-ឈ្នះ» ដែលរក្សាបាននូវផលប្រយោជន៍ពាណិជ្ជកម្ម ទីផ្សារ និងការងារ ជូនប្រជាពលរដ្ឋយើង ៕

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ អបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៥

  ទិវាអន្តរជាតិយល់ដឹងពីមីនឆ្នាំ២០២៥នេះ រៀបចំឡើងក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព” ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មកលើប្រជាពលរដ្ឋស្លូតត្រង់នៅទូទាំងពិភពលោក ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ យើងសូមរំលឹក នឹកដល់វីរៈជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលបានខិតខំប្រឹងប្រែងប្រកបដោយភាពក្លាហាន និងការលះបង់ក្នុងសកម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនានា ដើម្បីធានាបាននូវសុខសុវត្ថិភាព និងវិបុលភាពរបស់មនុស្សទូទាំងពិភពលោក ។ គ្រាប់មីនបានបង្កការគម្រាមកំហែងយ៉ាងខ្លាំងដល់ប្រជាជនស្លូតត្រង់ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបង្កការឈឺចាប់ និងការបាត់បង់អាយុជីវិតរាប់មិនអស់ ហេតុនេះហើយ ការបោសសម្អាតមីន មិនត្រឹមតែកាត់បន្ថយគ្រោះថ្នាក់ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្រើដល់ការអភិវឌ្ឍ ។ ក្នុងឱកាសនៃការប្រារព្វទិវាអន្តរជាតិនេះ យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន ជម្នះបញ្ហាប្រឈមដែលបង្កឡើងដោយគ្រាប់មីន និងប្រែក្លាយចក្ខុវិស័យរបស់យើងឱ្យក្លាយជាការពិត ដើម្បីធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមិនមានការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៕

ព័ត៌មានជាតិ

សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារៈសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ

  ខេត្តកំពង់ធំ ៖ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាមរយៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់បម្រើការងារមនុស្សធម៌ ក្នុងនាម សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត និងមួយចំណែកសម្រាប់ជូនដល់ សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារយោធិន ដែលមានការខ្វះខាត ឬ ជួបគ្រោះមហន្តរាយផ្សេងៗ ។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនងាយរងគ្រោះ […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

  សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រើប្រាស់ផលិតផលខ្មែរ គឺមោទនភាពជាតិខ្មែរ”

ព័ត៌មានជាតិ

សពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីហែចេញពីគេហដ្ឋាន ទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្

ស ភ្នំពេញ៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីហែចេញពីគេហដ្ឋាន ទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ហេង សួរ នាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ

  (បន្ទាយមានជ័យ)៖ នាថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ នៅក្នុងពិធីបុណ្យសព ដែលរៀបចំធ្វើនៅផ្ទះក្រុមគ្រួសារនៃសព ស្ថិតនៅក្នុងភូមិ បាល័ង្គ ឃុំ តាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឯកឧត្តម ហេង សួរ បានសម្តែងនូវសមានទុក្ខក្តុកក្តួលរន្ធត់ចិត្ត និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនក្រុមជនសង្ស័យ ករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

  ខេត្តតាកែវ : កាលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីរោះឧត្តមសេនីយ៍ទោ ស្នងការខេត្ត កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការល្បាតក្នុងភូមិសាស្រ្តស្រុកបាទី ដល់ចំណុចភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ក៏ស្រាប់តែបានប្រទះឃើញមនុស្សចំនួន ០២នាក់ ៖ ទី១.ឈ្មោះ ហៃ ម៉េងហ័ង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី) ទី២.ឈ្មោះ ម៉ី ម៉ន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រឃុំលំពង់) គួរឱ្យសង្ស័យខណៈនោះកម្លាំងសមត្ថកិច្ចនគរបាលបានហៅឃាត់ដើម្បីសុំធ្វើការត្រួតពិនិត្យឆែកឆេរ ភ្លាមនោះជនសង្ស័យទាំង ០២នាក់ខាងលើមិនព្រមសហការព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានម្នាក់មានឈ្មោះ ហៃ ម៉េងហ័ង និងបានឆែកឆេរត្រួតពិនិត្យរកឃើញវត្ថុតាងមានដូចជា ៖ កាំភ្លើងខ្លី ម៉ាកឡុក១៧ជែន៥ ពណ៌ខ្មៅ លេខAHCH៦២០ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញជាអធិបតីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា

  (ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាអធិបតីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ៕