ខេត្តស្វាយរៀង៖ សមត្ថកិច្ចបញ្ជូនជនសង្ស័យ៤ នាក់ស្រី១នាក់ (ជនជាតិវៀតណាម) ទៅតុលាការ ករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតនៅក្រុងបាវិត។ សមត្ថកិច្ចបន្តថាសង្ស័យមាន ៖ ១.ឈ្មោះ ដង អាន់តង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ២.ឈ្មោះ ហ្វាម មិនថាំង ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ៣.ឈ្មោះ ឡេ ឌឹកជី ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ៤.ឈ្មោះ ហ្វាម ជូង៉ុក ភេទស្រី ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ប្រភពបន្តថា អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា […]
Month: February 2024
មុខសញ្ញាឆក់ទូរស័ព្ទ ពីនារីជនបរទេសបានសម្រេច ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ
ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ ចុះល្បាតតាមផ្លូវលេខ៥១កែងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នា ចំនួន០២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីជនបរទេស ដែលកំពុងដេីរបានសម្រេច។ ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅចំណុចផ្លូវសម្តេចតេជោហ៊ុនសែន (ក្រោយវិមានរដ្ឋសភា) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ *ទី១៖ ឈ្មោះ នៅ សុខបញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ម្តុំវត្តជំពូកក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ (អ្នកបេីក)។ *ទី២៖ឈ្មោះ រឿន […]
ទីតាំងក្លឹបមួយកន្លែង សង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ក្នុងខណ្ឌទួលគោក
ភ្នំពេញ ÷ទីតាំងមួយកន្លែងសង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ខុសច្បាប់ ដោយមានជនជាតិចិន នឹង ជនជាតិវៀតណាម ចេញចូលយ៉ាងកគ្រឹកគ្រេង ព្រមទាំងមានសន្តិសុខជាច្រើនអ្នក យាមកាមយ៉ាងតឹងរឹងផងដែរ ។ ទីតាំងនេះ ស្ថិតនៅតាមបណ្ដោយផ្លូវ ម៉ៅសេទុង អតីតក្លឹបអេស៊ីចាស់ ស្ថិតនៅក្នុងទឹកដីសង្កាត់ទឹកល្អក់១ខណ្ឌទួលគោករាជធានីភ្នំពេញ។ ប្រជាពលរដ្ឋ បានលើកឡើងថា ទីតាំងនេះ បើកដំណើការរៀងរាល់ថ្ងៃ ដោយមានភ្ញៀវប្រុស ស្រី ចិន ខ្មែរ វៀតណាម ជាច្រើននាក់ ចូលលេងក្នុងទីតាំងខាងលើនេះ។ ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ លោកអភិបាលខណ្ឌទួលគោក និង លោកអធិការខណ្ឌទួលគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗទៀត ៕
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត វេលាម៉ោង១៧:៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។ ក្នុងនាមរាជរដ្ឋាភិបាល និងព្រះករុណាខ្ញុំផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋ ព្រះសង្ឃ និងពុទ្ធសាសនិកទាំងអស់ ពិតជាមានសេចក្តីក្រៀមក្រំក្ដុលក្តួល ជាអនេកចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្ថជាច្រើន ទាំងពុទ្ធចក្រ និងអាណាចក្រ។ សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរ៍កុំបីឃ្លៀង ឃ្លាតឡើយ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ កុម្ភៈ ២០២៤នេះ ៕
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ
ក្រោយពីបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងមហាផ្ទៃ បានធ្វើទំនើបកម្មស្ថាប័ន ជាបណ្តើរៗបន្ថែម ដោយបានធ្វើវិចារណកម្មមុខងារ និងបានកែសម្រួលរបៀបរបបការងាររបស់អង្គភាពនីមួយៗឱ្យឆ្លើយតបទៅនឹងអាទិភាពការងារ និងការទទួលខុសត្រូវរបស់អង្គភាពទាំងនោះ ដោយក្នុងនោះ ក្នុងនីតិកាលថ្មីនេះ ក្រសួងបានដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រស្តីពី “ ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី និងសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ” ដែលជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់មួយសម្រាប់ធ្វើជាផែនទីបង្ហាញផ្លូវក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តតួនាទី ភារកិច្ចជាសេនាធិការជូនរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដើម្បីចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យសម្រេចបានតាមគោលដៅ គោលបំណង និងចក្ខុវិស័យដែលបានកំណត់។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី២៩ កុម្ភៈ ២០២៤នេះ ៕
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំ បន្ទាប់ពីមានបុរសម្នាក់ បានធ្លាក់ពីលើអគារ M RESIDENCE មួយកន្លែងទាំងកណ្តាលអធ្រាត្រ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង
ភ្នំពេញ ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំ បន្ទាប់ពីមានបុរសម្នាក់បានធ្លាក់ពីលើអគារ M RESIDENCE មួយកន្លែងទាំងកណ្តាលអធ្រាត្រ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះឡុង ខឿន អាយុជាង៣០ឆ្នាំ។ មុនពេលកើតហេតុដោយពួកគាត់ បានឮស្នូលសំឡេងបុរសរងគ្រោះ បានធ្លាក់ពីលើអគារ ជាន់ខាងលើមួយកន្លែង បានធ្លាក់មកក្រោមផ្កាប់មុខ ពេលនោះដែរ ពួកគាត់ក៏នាំគ្នារត់ទៅមើលឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចពួកគាត់ក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកន្លែងកើតហេតុភា្លមៗផងដែរ។ មុនពេលកើតហេតុ ដោយមានបុរសម្នាក់ រស់នៅក្នុងអគារកើតហេតុនេះ បានស្គាល់គ្នាជាមួយបុរសរងគ្រោះតាមប្រព័ន្ធ Facebook ហើយក៏បានតេណាត់ជួបគ្នា នៅក្នុងអគារនោះតែម្តង លុះមកដល់ម៉ោងកើតហេតុ ដោយមានការអះអាងពីបុរសត្រូវជាសាច់ញាតិ មកជាមួយគ្នាបានឲ្យដឹងបន្ថែមទៀតថា ដោយពួកគាត់បានចាញ់បោកអ្នកដែលនៅក្នុងអគារខាងលើនោះ បានដោះយកខ្សែដៃ និងគ្រឿងអលង្ការអស់មួយចំនួន ទើបជនរងគ្រោះតូចចិត្តក៏លោតពីលើអគារសម្លាប់ខ្លួនតែម្ដងទៅ ក្រោយមកក៏ឃើញមានសមត្ថកិច្ចចុះមកដល់ក៏បានឃាត់បុរសត្រូវជាសាច់ញាតិ យកទៅប៉ុស្តិ៍ដើម្បីសួរនាំបន្ត។ ករណីដែលបុរសធ្លាក់ពីលើអគារនេះពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ សមត្ថកិច្ចកំពុងតែឃាត់បុរសម្នាក់ ត្រូវជាសាច់ញាតិយកទៅសួរនាំបន្តតាមនីតិវិធីច្បាប់ ៕
បង្ក្រាបជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនម្នាក់ រឹបអូសគ្រឿងញៀនជាង ២គីឡូក្រាម
(ភ្នំពេញ)៖ បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យជនជាតិម្នាក់ និងរឹបអូសគ្រឿងញៀនជាង ២គីឡូក្រាម នៅទីតាំងភូមិសាស្ត្រ២ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។ ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង០១៖៤០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្រ្កាបករណី ជួញដូររក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន នៅ២គោលដៅផ្សេងគ្នា៖ គោលដៅទី១ នៅមុខសណ្ឋាគារកាសា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅខុនដូរមួយកន្លែងនៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជាលទ្ធផលឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ តាក ជ័ង (DA […]
ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បទល្មើស អំពើលួច ដោយសារការប្រព្រឹត្តអំពើហិង្សា ឆក់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ
ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាលទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង ៣០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ នៅចំណុចផ្ទះសំណាក់សួស្តី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ០៣ គ្រឿង ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទ្រព្យសម្បត្តិ) របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន ០២ ករណី ។ ជនសង្ស័យ និងវត្ថុតាង ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕