ព័ត៌មានជាតិ

អ្នករិះគន់វាយប្រហារ និង អតីតអង្គរក្ស លោក សម រង្ស៉ី ត្រូវបានសម្ដេចហ៊ុន សែន អនុញ្ញាតឲ្យជួបដើម្បីសុំទោស

  ភ្នំពេញ៖ អ្នករិះគន់វាយប្រហារលើសម្ដេចតេជោហ៊ុន សែននិងសម្ដេចអធិបតីហ៊ុន ម៉ាណែត រួមជាមួយអង្គរក្សអតីតលោក សម រង្ស៊ី ត្រូវបានសម្ដេចតេជោហ៊ុន សែន អនុញ្ញាតឲ្យជួប។ ការអនុញ្ញាតឲ្យជួបនេះ នៅថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ ។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ែន វណ្ណៈ អតីតអង្គរក្សរបស់ លោក សម រង្ស៉ី ដ៏យូរឆ្នាំ និងលោក មុំ អស្សនី ដែលជាអ្នកវាយ ប្រហារ ដ៏ខ្លាំងក្លាលើសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា ចូលជួបសម្តែងការគួរសម និងសុំទោស ចំពោះកំហុសឆ្គងទាំងឡាយ ដែលពួកគេបានធ្វើកន្លងមក៕

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្កើតក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

  (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។ ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បានកំណត់ថា ក្រុមការងារនេះ មានរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ជាប្រធាន អមដោយអនុប្រធាន៣រូប និងសមាជិក៥រូប ៕

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគី ជួបសម្តែងការគួរសម

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកស្រី អ៊ុលគុល កូចាអែហ្វែ (ÜLKÜ KOCAEFE) ឯកអគ្គរដ្ឋទូតតួកគី ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ជំនួបធ្វើឡើងនៅវិមានព្រឹទ្ធសភា៕

ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនមនុស្ស៦នាក់ ហើយរឹបអូសគ្រឿងញៀ.នរហូតដល់ជិត២០០គីឡូក្រាម លុយជាង៣០ដុល្លារ និង ទ្រព្យសម្បត្តិជាច្រើនលានដុល្លារ

  ភ្នំពេញ ៖ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរប្រឆាំងគ្រឿងញៀន ។ នេះ គឺជាការបង្ក្រាបគ្រឿងញៀ.នទ្រង់ទ្រាយធំមួយ ។ មន្ទីរបង្ក្រាបគ្រឿងញៀ.នបានអោយដឹងថា ជនសង្ស័យគ្រឿងញៀ.នដែលត្រូវឃាត់ខ្លួននោះរួមមាន ៖ ១-ឈ្មោះ លី ប៊ុនមីន ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៧១ ជាមេខ្លោង ហើយមានដីកាចាប់បង្គាប់ឲ្យចាប់ខ្លួនផងដែរ ២-ឈ្មោះ ប៊ុន ណាវី ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ ១៩៦៤ ៣-ឈ្មោះ លី មីង ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ២០០១ ៤-ឈ្មោះ ប៊ុន ម៉ាលីស ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៧៤ ៥-ឈ្មោះ ស៊ុយ ឆេងឡាង ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ២០០០ ៦-ឈ្មោះ កេះ ស្រីពេញ ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៩៩ ចំណែកគ្រឿងញៀ.នដែលសមត្ថកិច្ចរឹបអូសបានរួមមាន: ចាប់យកវត្ថុតាងគ្រឿងញៀ.ន៖ ១-មេតំហ្វេតាមីន (ICE) ទម្ងន់ […]

ព័ត៌មានជាតិ

ខ្លីៗអំពី ព្រែកជីកហ្វូណនតេជោ

ខ្លីៗអំពី ព្រែកជីកហ្វូណនតេជោ ———————————— #អវីៗទាំងអស់ដើម្បីជាតិ_មាតុភូមិ_និងប្រជាជនកម្ពុជា #កអក #កមពុជាមាតុភូមិខ្ញុំ #សហសមយកម្ពុជា Credit : កម្ពុជាមាតុភូមិខ្ញុំ

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារយោធិន ដែលបានពលី និងរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣

  (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារយោធិន ដែលបានពលី និងរងរបួស នៅក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣។ តាមរយៈសារលិខិតរំលែកទុក្ខ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា ៖ ខ្ញុំមានក្ដីរន្ធត់ក្ដុកក្ដួលក្រៃលែង បន្ទាប់ពីបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យ យោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ។ ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ៕

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែករបស់លោកអ៊ំទាំងពីរដោយជោគជ័យ

  អ៊ំប្រុសឈ្មោះ ញឹម ណុប អាយុ ៦៤ឆ្នាំ និង អ៊ំស្រីឈ្មោះ ជា អៀស អាយុ ៥៨ឆ្នាំ រស់នៅស្រុកជុំគីរី ខេត្តកំពត មានជំងឺភ្នែកទ្បើងបាយបណ្តាលឱ្យមើលពុំឃើញច្បាស់ និងពុំមានលទ្ធភាពព្យាបាល ដោយមានជីវភាពខ្វះខាត។ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែករបស់លោកអ៊ំទាំងពីរដោយជោគជ័យ នៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ។ បច្ចុប្បន្ននេះ ពួកគាត់អាចមើលឃើញច្បាស់ជាថ្មីឡើងវិញ ជាមួយក្តីត្រេកអរជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។ រាល់ចំណាយលើការព្យាបាលត្រូវបានជួយឧបត្ថម្ភគាំទ្រដោយមូនិធិរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាមួយការយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ៕ អរគុណក្រុមគ្រូពេទ្យ TYDA នេះ ៕

ព័ត៌មានសន្តិសុខសង្គម

មកបានម្នាក់ ពីរនាក់ទៀតមិនទាន់មកពីភ្នំពេញ លោកប្អូនពីរនាក់ទៀតមកអោយលឿន នៅក្រៅស្លូត

  កំពត៖ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នំា២០២៤នេះ មកបានម្នាក់ពីរនាក់ទៀតមិនទាន់មកពីភ្នំពេញ លោកប្អូនពីរនាក់ទៀតមកអោយលឿន នៅក្រៅស្លូតជាងឆ្ងាយណាស់ពីក្នុងវីដេអូ សូមអរគុណលោកអធិការស្រុកឈូក និងលោកអធិការរង ប៉ាក សម្បត្តិ ។ ប្រភពព័ត៌មានបានបញ្ជាក់ថា បងប្រុសម្នាក់ និយាយខមិនថា កុំសើច កុំយំអីបងប្អូន ការសើចយំ ចំអករឿងដូច្នេះ វាអាចថា មករកយើង ម្តងម្នាក់ ដូចបានឃើញចំណាត់ការរបស់ ស្នងការខេត្ត រួមដៃ សហការគ្នាជាមួយ អធិការស្រុកឈូក និងអធិការរងស្រុក សង្ឃឹមថា បងប្អូនកូនក្មួយមួយចំនួន មិនថា ខេត្តឬក្រុងនោះទេ សូមអោយតម្លៃ ចំពោះគ្រួសារ និងប្រទេសជាតិរបស់ខ្លួនផង ជាពិសេស សូមលោកឪពុក អ្នកម្តាយរបស់ក្មេងៗគ្រប់ស្រទាប់យុវវ័យ មេត្តាតាមដានអោយបានទាន់ពេលវេលា ៕

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមស្តាប់បទបង្ហាញស្តីពី”ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការពហុកម្រិតនៅក្នុងវិស័យសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ”

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមស្តាប់បទបង្ហាញស្តីពី”ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការពហុកម្រិតនៅក្នុងវិស័យសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ” នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមស្តាប់បទបង្ហាញស្តីពី “ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការពហុកម្រិតនៅក្នុងវិស័យសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ” នៅសាលប្រជុំសណ្ឋាគារប៊េន ក្នុងទីក្រុងប៊េន ប្រទេសស្វីស ៕

ព័ត៌មានជាតិ

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់

  សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់” ៕