(បន្ទាយមានជ័យ)៖ នាថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ នៅក្នុងពិធីបុណ្យសព ដែលរៀបចំធ្វើនៅផ្ទះក្រុមគ្រួសារនៃសព ស្ថិតនៅក្នុងភូមិ បាល័ង្គ ឃុំ តាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឯកឧត្តម ហេង សួរ បានសម្តែងនូវសមានទុក្ខក្តុកក្តួលរន្ធត់ចិត្ត និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំ […]
ព័ត៌មានសន្តិសុខសង្គម
ឃាត់ខ្លួនក្រុមជនសង្ស័យ ករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តតាកែវ : កាលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីរោះឧត្តមសេនីយ៍ទោ ស្នងការខេត្ត កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការល្បាតក្នុងភូមិសាស្រ្តស្រុកបាទី ដល់ចំណុចភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ក៏ស្រាប់តែបានប្រទះឃើញមនុស្សចំនួន ០២នាក់ ៖ ទី១.ឈ្មោះ ហៃ ម៉េងហ័ង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី) ទី២.ឈ្មោះ ម៉ី ម៉ន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រឃុំលំពង់) គួរឱ្យសង្ស័យខណៈនោះកម្លាំងសមត្ថកិច្ចនគរបាលបានហៅឃាត់ដើម្បីសុំធ្វើការត្រួតពិនិត្យឆែកឆេរ ភ្លាមនោះជនសង្ស័យទាំង ០២នាក់ខាងលើមិនព្រមសហការព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានម្នាក់មានឈ្មោះ ហៃ ម៉េងហ័ង និងបានឆែកឆេរត្រួតពិនិត្យរកឃើញវត្ថុតាងមានដូចជា ៖ កាំភ្លើងខ្លី ម៉ាកឡុក១៧ជែន៥ ពណ៌ខ្មៅ លេខAHCH៦២០ […]
បង្រ្កាបទីតាំងខុនដូមួយកន្លែង ឃាត់ជនជាតិបរទេសប្រុសស្រីជាង ១០០នាក់ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវលេខ ៤៩៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
ភ្នំពេញ ៖ ប្រតិបត្តិការណ៍ឆ្មក់បង្រ្កាបនេះ ដែលបានធ្វើឡើងកាលពី ល្ងាចថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវលេខ ៤៩៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានធ្វេីការចុះបង្ក្រាបខុនដូមួកន្លែងនិងឃាត់ខ្លួនជនជាតិបរទេសប្រុសស្រីជាង ១០០នាក់ ពាក់ព័ន្ធលួចលាក់បង្កប់អនឡាញខុសច្បាប់ ។ កម្លាំងបានបើកការស្រាវជ្រាវ នឹងស៉ើបមើលទីតាំងខុនដូនេះជាយូរខែមកហើយ ទើបនៅថ្ងៃនេះទើបទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ អោយបញ្ចេញកម្លាំងទៅកាន់ទីតាំងនេះ ឡោមព័ទ្ធបង្រ្កាបអោយខានតែបាន ។ លុះមកដល់ថ្ងៃនេះ សមត្ថកិច្ចបានឆ្មក់បង្រ្កាបនឹងឃាត់បានជនជាតិបរទេសជាង ១០០នាក់ រួមនឹងវត្ថុតាងមួយចំនួន បញ្ជូនតាមរថយន្តក្រុងទៅកាន់អគ្គស្នងការនគរជាតិ ។ ជនជាតិបរទេសប្រុសស្រីជាង១០០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ប្ដីកំហូចឈ្មោះ ស៊ាង ហួន បានផិតក្បត់ប្រពន្ធទៅលួចលាក់ទាក់ទងស្នេហាបង្កើតភ្លេីងតណ្ហាជាមួយស្រីឈ្មោះ ម៉ន ស្រីលីស អាយុ ៣៤ ឆ្នាំ
ប្ដីកំហូចឈ្មោះ ស៊ាង ហួន បានផិតក្បត់ប្រពន្ធទៅលួចលាក់ទាក់ទងស្នេហាបង្កើតភ្លេីងតណ្ហាជាមួយស្រីឈ្មោះ ម៉ន ស្រីលីស អាយុ ៣៤ ឆ្នាំ រស់នៅភូមិ ស្វាយតាហែន ឃុំ រកាគយ ស្រុក កងមាស ខេត្ត កំពង់ចាម ធ្លាប់ត្រូវបានប្រពន្ធដេីមតាមទាន់ នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៤ រហូតដល់មានការប្រេីហឹង្សាទៅវិញទៅមក ។ បន្ទាប់មកនៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៤ ប្ដីកំហូច និង ស្រីស្នេហ៍ បានមកធ្វេីកិច្ចសន្យាឈប់ទាក់ទងគ្នាដោយផ្ដិតមេដៃត្រឹមត្រូវ ។ ប៉ុន្តែកិច្ចសន្យាគ្រាន់តែជាកិច្ចសន្យា កិច្ចសន្យាមិនអាចហាមឃាត់ភ្លេីងតណ្ហាបានទេ បន្ទាប់ធ្វេីកិច្ចសន្យារួចនៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ប្ដីកំហូច និង ស្រីស្នេហ៍ឈ្មោះ ម៉ន ស្រីលីស ណាត់គ្នាទៅបង្កាត់ភ្លេីងតណ្ហាជាថ្មី ហេីយត្រូវបានប្រពន្ធដេីម និងបងប្អូនប្រពន្ធដេីមតាមទាន់ដល់បន្ទប់ទៀត ។ ក្រោយមក […]
គ្រោះថ្នាក់រថយន្តខ្នាតធំដឹកខ្សាច់ថយក្រោយ ស្រុតចុះធ្លាក់ចូលរណ្ដៅបូមយកខ្សាច់ នៅត្រង់ចំណុចភូមិសង្កែជ្រុំ ឃុំរស្មី សាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
ស្រុកឱរ៉ាល់ នាថ្ងៃអាទិត្យទី 30 ខែមិនាឆ្នាំ 2025 មានហេតុការណ៍គ្រោះថ្នាក់រថយន្តខ្នាតធំដឹកខ្សាច់ថយក្រោយស្រុតចុះធ្លាក់ចូលរណ្ដៅបូមយកខ្សាច់នៅត្រង់ចំណុចភូមិសង្កែជ្រុំ ឃុំរស្មី សាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រង់ចំណុចផ្លូវលេខ 142 ស្ថិតនៅក្នុងភូមិសង្កែជ្រុំ ចូលមកការដ្ឋានបូមខ្សាច់ចំណុច8888កន្លែងទីតាំងកើតហេតុ ចំពោះហេតុការណ៍នោះដែរបណ្ដាលឲ្យតៃកុងឡានឈ្មោះ រុន.វណ្ណឌី.ភេទប្រុស.រស់នៅភូមិសង្កែជ្រុំ.ឃុំរស្មីសាមគ្គី.ស្រុកឱរ៉ាល់.ខេត្តកំពង់ស្ពឺបានបាត់បង់ជីវិតស្លាប់នៅក្នុងហេតុការណ៍រថយន្តធ្លាក់ចូលរណ្ដៅបូមខ្សាច់ ៕
ករណីជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន សមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ
ខេត្តកណ្តាល ៖ ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នេះ ត្រូវបានកម្លាំងសមត្ថកិច្ច ស្រុក អង្គស្នួល ខេត្តកណ្តាល បានអះអាងថា ឃាត់ខ្លួនបានហើយ ចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន ។ ជនសង្ស័យ ពេលប្លន់រថយន្តពីផ្លូវល្បឿនលឿនហើយនោះ បានយកទៅប្លុងចោល នៅខណ្ឌកំបូល បន្ទាប់មកធ្វើសកម្មភាពប្លន់រថយន្ត ១គ្រឿង ទៀត ហើយជិះគេចខ្លួន។ សមត្ថកិច្ចចាប់ខ្លួនបានអស់ហើយ ។ សមត្ថកិច្ចបន្ថែមថា ពេលជនសង្ស័យជិះ ដល់ខណ្ឌព្រែកព្នៅ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានហើយ ប្រគល់ខ្លួនជូន សមត្ថកិច្ចនៅស្រុកអង្គស្នួល ខេត្ត កណ្ដាលបន្តនីតិវិធី។ ក្រុមនេះជាមុខសញ្ញាចាស់ ដែលធ្វើសកម្មភាព ឆក់ ប្លន់ នៅរាជធានីភ្នំពេញ សមត្ថកិច្ចបានតាមប្រមាញ់ចាប់ ប៉ុន្តែបានគេចឡើងផ្លូវល្បឿនលឿន ហើយមានកាំភ្លើងនៅដៃ ក៏បានប្លន់រថយន្តនៅលើផ្លូវល្បឿនលឿន ដើម្បីធ្វើជាមធ្យោបាយបើកគេចខ្លួន ។ កន្លងមកសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្លាប់ចាប់ខ្លួនផងដែរ ។ ដូច្នេះពួកជនសង្ស័យជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចស្រាវជ្រាបបង្រ្កាប ទើបគេចខ្លួន ទៅកាន់ឡើងផ្លូវល្បឿនលឿន ហើយមានកាំភ្លើងនៅដៃ ក៏បានប្លន់រថយន្តនៅលើផ្លូវល្បឿនលឿន ដើម្បីធ្វើជាមធ្យោបាយបើកគេចខ្លួន […]
ចាប់ខ្លួនអគ្គនាយកក្រុមហ៊ុន អេស ប៊ី អិល (CAMBODIA) CO.,LTD ពាក់ព័ន្ធករណីចេញសែកស្អុយ
(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់អគ្គនាយកក្រុមហ៊ុន អេស ប៊ី អិល (ខេមបូឌា) SBL (CAMBODIA) CO.,LTD ពាក់ព័ន្ធករណីចេញសែកស្អុយ។ ការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ០៩៦អ.យ.ឍ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ របស់លោកលឹម ប៊ុនហេង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។ ជនត្រូវចោទឈ្មោះ ជុំ សុខា កើតឆ្នាំ១៩៦១ ជនជាតិខ្មែរ មុខរបរ អគ្គនាយកក្រុមហ៊ុន អេស ប៊ី អិល (ខេមបូឌា) SBL (CAMBODIA) CO.,LTD ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១១ផ្លូវ៤៣២ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយចាប់ខ្លួនសមត្ថកិច្ច បញ្ជូនជនត្រូវចោទទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ករណីជនល្មើសភ្ជង់ជនរងគ្រោះនៅតាមផ្លូវល្បឿនលឿន នៅពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានម្នាក់ និងរត់គេចខ្លួនម្នាក់។
ករណីនេះផ្តើមចេញពីករណីឆក់ ដែលបង្កដោយជនល្មើស២នាក់ ហើយពេលនគរបាលដេញចាប់ ពួកវាបានរត់ទៅភ្ជង់ឡានជនរងគ្រោះទី១ ដែលកំពុងធ្វើដំណើរតាមផ្លូវ រួចយករថយន្តនេះ ទៅប្លុងចោល ហើយទៅភ្ជង់ឡានទី២ របស់អ្នកដំណើរ រហូតឡើងផ្លូវល្បឿនលឿន បើកគេច តែចុងក្រោយត្រូវនគរបាលតាមចាប់បានម្នាក់ រីឯម្នាក់ទៀតកំពុងគេចខ្លួន។។ បន្តិចទៀតនឹងចេញព័ត៌មានលម្អិតជូន។
ស្ត្រីជានិស្សិតឆ្នាំទី៣ តែងខ្លួនជាប្រុសម្នាក់ នគរបាលឃាត់ខ្លួន បន្ទាប់ពីបង្កហិង្សា ប្រើដៃ និងខ្សែក្រវ៉ាត់វា.យទៅលើស្ត្រីម្នាក់ បណ្តាលឲ្យរបួសជាំភ្លៅខាងឆ្វេង ,ពកក្បាល និងបែកបបូរមាត់
ភ្នំពេញ ៖ ស្ត្រីជានិស្សិតឆ្នាំទី៣ តែងខ្លួនជាប្រុសម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួន បន្ទាប់ពីបង្កហិ.ង្សាដោយចេតនាប្រើដៃ និងខ្សែក្រវ៉ាត់វា.យទៅលើស្ត្រីម្នាក់ បណ្តាលឲ្យរបួសជាំភ្លៅខាងឆ្វេង ,ពកក្បាល និងបែកបបូរមាត់ ។ ជនសង្ស័យរូបនោះឈ្មោៈ តែ ទីងឈាង ភេទស្រី (ស្រីតែងខ្លួនធ្វើប្រុស) អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ឆ្នាំទី៣ ស្នាក់នៅផ្ទះភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ ហេង ឌីម៉ង់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន លក់គ្រឿងក្រអូប ស្នាក់នៅផ្ទះលេខ៤៤A ផ្លូវលេខ២៤៧ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ពីបទហិ.ង្សា ដោយចេតនា(ប្រើដៃ និងខ្សែក្រវ៉ាត់វា.យទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសជាំភ្លៅខាងឆ្វេង ,ពកក្បាល និងបែកបបូរមាត់) […]
ព័ទ្ធចាប់រថយន្តដឹកស៊ុតមាន់ជាង២៥០០០គ្រាប់ នាំចូលមកពីប្រទេសវៀតណាម យកទៅចែកចាយនៅភ្នំពេញ
ភ្នំពេញ នារសៀលថ្ងៃទី២៥ខែមិនាឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ បានត្រួតពិនិត្យរថយន្តចំនួន០១គ្រឿង ម៉ាកSSANGYONG ISTANA ពណ៌សម្បកឪឡឹក ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខ(ប្រើស្លាកលេខ២ផ្សេងគ្នា) ស្លាកលេខខាងមុខភ្នំពេញ២J-៤៧៨៧ និងស្លាកលេខខាងក្រោយតាកែវ ២C-៧៨១២។ ក្រុមការងារបានរកឃើញស៊ុតសត្វមាន់សរុបទាំងអស់ ២៥៣២០គ្រាប់។ នៅពេលក្រុមការងារធ្វើការស្នើសុំរថយន្តខាងលើឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែម្ចាស់រថយន្តមិនសហការនឹងបានបើករថយន្តរត់គេចពីការត្រួតពិនិត្យរបស់មន្ត្រីជំនាញ ចាប់តាំងពីចំណុចភ្លើងស្តុបបាគូរហូតដល់ខាងមុខបុរីភ្នំពេញថ្មី រ៉េឌាន ផាក លើផ្លូវ៣០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបក្រុមការងារអាចឃាត់រថយន្តខាងលើបាន ប៉ុន្តែក្នុងអំឡុងពេលដេញតាមរថយន្តជនសង្ស័យ រថយន្តរបស់ក្រុមការងារបានរងនូវការខូចខាតនៅផ្នែកខាងក្រោយ(កាងក្រោយ) ទ្វារថយន្តខាងស្ដាំ និងក្បាលរថយន្តចំហៀងខាងស្ដាំ។ ក្រោយពិនិត្យជាក់ស្ដែង និងមានការសារភាពពីអ្នកបើករថយន្តនឹងតំណាងម្ចាស់ ស៊ុតសត្វទាំងអស់នេះត្រូវបាននាំចូលមកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ។ ក្រុមការងារបាននាំយកវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕